មុន​​ផឹក​ស្រា គួរ​ញ៉ាំអាហារ ៦ ប្រភេទ​នេះសិន​ បើ​មិន​ចង់ពិបាក​ខ្លួន ឬ​ឆាប់​ស្រវឹង

មនុស្ស​មួយ​ចំនួន​អាច​មាន​អាការៈ​វិល​មុខ ខ្លះ​ចង់​ក្អួត​ ធីងធោង​​មិនសូវស្វាង ដោយសារតែផឹក​ស្រាពេល​​ពោះទទេរ​។ ម្យ៉ាង​​ការ​ទទួលទាន​ជាតិ​ស្រវឹង​ពេល​គ្មាន​អាហារ​ចូល​ពោះ​​សោះ អាច​ធ្វើ​ឲ្យ​អ្នក​ឆាប់​ស្រវឹង​ខ្លាំង ហើយ​បង្កជា​គ្រោះ​ថ្នាក់​ធំ​នា​ពេល​អនាគត​ទៀត​ផង​។ ដូចនេះ​​​អ្នក​គួរ​​បំប៉ន​អាហារ​សម្រន់​​ខ្លះ ហើយ​ទាំង​នេះ​ជា​ប្រភេទ​អាហារ​ទាំង​ ៦ ដែល​ល្អ​បំផុត​សម្រាប់​ញ៉ាំ​មុន​ពេល​ផឹក​ស្រា។ ១. ស៊ុត ស៊ុតមាន់ ឬស៊ុតទា​គឺ​ជា​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់ ជួយ​បង្អាក់​ការ​ស្រូប​យក​ជាតិ​អាល់កុល និង​កាត់​បន្ថយ​ភាព​គ្រោះថ្នាក់​នៃ​អាល់កុល។ ២. ផ្លែ​ចេក ផ្លែ​ចេក​មិន​ត្រឹម​តែ​ស្រួល​រក តម្លៃ​សមរម្យ​នោះ​ទេ តែ​ក៏​មាន​គុណ​ប្រយោជន៍​ខ្ពស់​ទៀត។ ផ្លែ​ចេក​ គឺ​ជា​អាហារ​សម្រន់​ល្អ​ឥត​ខ្ចោះ​ដែល​ជួយ​កាត់​បន្ថយ​ការ​ស្រូប​ជាតិ​អាល់កុល​ក្នុង​ចរន្តឈាម​។ លើស​ពី​នេះ​ទៅ​ទៀត ចេក​មាន​ប៉ូតាស្យូម​ខ្ពស់​ដែល​អាច​ជួយ​រារាំង​អតុល្យភាព​អេឡិចត្រូលីត​។ ហើយ​ក្នុង​ផ្លែ​ចេក​មួយ​ផ្លែ​មាន​ជាតិ​ទឹក​ដល់​ទៅ ៧៥% ដូចនេះ​ចេក​អាច​រក្សា​ជាតិទឹក​ក្នុង​ខ្លួន​អ្នក​ដល់ទៅ​ ១០%។ ៣. ត្រីសាម៉ុន ប្រភេទ​ត្រី​សាម៉ុន​ថ្វី​ត្បិត​តែ​ថ្លៃ​បន្តិច​ ប៉ុន្តែ​មាន​គុណ​ប្រយោជន៍​ច្រើន​ដល់​សុខភាព។ ត្រី​សាម៉ុន មាន​ជាតិ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ដែល​អាច​​កាត់​បន្ថយ​ផល​ប៉ះពាល់​មួយ​ចំនួន​នៃ​ជាតិ​អាល់កុល​ និង​​ការ​រលាក​ក្នុង​ខួរក្បាល​ដែល​បណ្ដាល​មក​ពី​ការ​ផឹក​ស្រា​ច្រើន។ ៤. ផ្លែ​ប៊័រី ប្រភេទ​ផ្លែ​ប៊័រី ​ដូចជា​ផ្លែ​ស្រ្តប៊េរី ឬ​ ប្លូប៊េរី​ មាន​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ជា​ច្រើន​​ ដូចជា​ជាតិ​កាកសសៃ (fiber) ម៉ង់ហ្គាណែស (manganese) វីតាមីន C និង K ជា​ដើម។ ប្រភេទ​ផ្លែឈើ​នេះ​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​ជួយ​ឲ្យ​មាន​សំណើម​ក្នុង​ខ្លួន។Continue reading “មុន​​ផឹក​ស្រា គួរ​ញ៉ាំអាហារ ៦ ប្រភេទ​នេះសិន​ បើ​មិន​ចង់ពិបាក​ខ្លួន ឬ​ឆាប់​ស្រវឹង”

ហេតុ​ផល​ទាំង ៦ អ្នក​ចូល​ចិត្ត​ញ៉ាំ​ផ្អែម ត្រូវ​តែ​បញ្ឈប់​ឥឡូវ​នេះ​ភ្លាម

ការ​ពិសា​ជាតិ​ផ្អែម​ច្រើន​ពេក​អាច​បង្ក​ឲ្យ​កើត​ជំងឺ​ជាច្រើន ដែល​តម្រូវ​ឲ្យ​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ផ្អែម​គួរ​តែ​ផ្អាក​ឬ​បញ្ឈប់​ឲ្យ​ទាន់​ពេល​វេលា​។ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ស្ករ​ គឺ​ជា​បញ្ហា​ចម្បង​ដែល​នាំ​ឲ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង និង​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ទៀត​។ នេះ​គឺ​ ៦ ហេតុ​ផល​ដែល​ជាតិ​ស្ករ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ខូច​សុខ​ភាព​៖ ១. ធ្វើ​ឲ្យ​ឡើង​ទម្ងន់ អត្រា​នៃ​ការ​ឡើង​ទម្ងន់​មាន​ការ​កើន​ឡើង​គួរ​កត់​សម្គាល់​ ដែល​វា​ចេញ​មក​ពី​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ ជា​ពិសេស​អាហារ​ដែល​ប្រើ​ប្រាស់​ម្សៅ​ដូច​ជា នំ​ខេក​ជា​ដើម​។ ២. ធ្វើ​ឲ្យ​ឡើង​មុន ជាតិ​ស្ករ វា​បង្កើន​ការ​បញ្ចេញ​អរម៉ូន Androgen ដែល​ភាគ​ច្រើន​កើត​លើ​មនុស្ស​ប្រុស​ ការ​ផលិត​ជាតិ​ប្រេង​ និង លំនាំ​នៃ​ការ​រលាក ដែល​ទាំង​អស់​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​មុន​។ ៣. បង្កើន​ហានិ​ភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ ការ​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ដូច ខេក ជា​ដើម​។ អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា ​ការ​ប្រែ​ប្រួល​នៃ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​។ ៤. បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​ទទួល នំប៉័ង​ផ្អែម និង Cookie ច្រើន​ជាង ៣ ដង​ក្នុង​មួយ​សប្ដាហ៍​នឹង​មាន​ឱកាស​កើត​ជំងឺ​មហារីក​ស្បូន ១.៤២ ដង​។ អ្នក​គួរ​តែ​ទទួល​ទាន​ឲ្យ​តិច​ជាង​ ០.៥ ដង​ក្នុង​មួយ​សប្ដាហ៍​។ ៥. ពន្លឿន​ស្បែក​ឲ្យ​ឆាប់​ចាស់ តាម​ការ​សិក្សា​មួយ មនុស្ស​ដែល​ទទួល​ទាន​ជាតិ​ស្ករ​ច្រើន​ ពិត​ជា​មើល​ទៅ​ឆាប់​ចាស់​ជាង​មនុស្ស​ដែល​មិន​ញ៉ាំ​ផ្អែម​។ ៦. កាត់​បន្ថយ​ថាមពល​ក្នុង​ខ្លួនContinue reading “ហេតុ​ផល​ទាំង ៦ អ្នក​ចូល​ចិត្ត​ញ៉ាំ​ផ្អែម ត្រូវ​តែ​បញ្ឈប់​ឥឡូវ​នេះ​ភ្លាម”

៧ ​យ៉ាង​ ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​យុវវ័យ​ ដែល​មាន​ភាព​ជឿជាក់

ចេះ​តែ​ខ្ជិល​ ហើយ​ស្ត្រេស​ច្រើន​ប្រាកដ​ជា​ចាស់​មុន​វ័យ​ ថា​មិន​ត្រូវ​អាច​មាន​ជំងឺ​ទៀត​។ ហេតុ​នេះ​​បើ​ចង់​បំបាត់​ភាព​ខ្ជិល ​រស់នៅ​ដោយ​សុខភាព​ល្អ​នោះ ត្រូវ​តែ​កាត់​បន្ថយ​អារម្មណ៍​ធុញទ្រាន់​ រួម​ជា​មួយ​នឹង​អាហារ​ដែល​ជួយ​បង្កើន​ថាមពល​ នោះ​មាន​ដូចជា​ ៖ ​​ ញ៉ាំ​អាហារ​ដែល​មានជាតិ​ប្រូតេអ៊ីន​ដូចជា ទឹកដោះគោ​យ៉ាអួ គ្រាប់​អាល់ម៉ុន ស៊ុត និង ត្រី​ធូណា ជៀសវាង​អាហា​រដែល​មាន​ជាតិ​ស្ករ និង​ខ្លាញ់​ខ្ពស់ដូចជា នំប៉័ង ប៉ា​ស្តា (pasta) ស្រា ​អាហារ​ចៀន និង Fast Food)។ ហាត់​ប្រាណ ជា​វិធី​មួយ​ដែល​បំបាត់​ភាព​ខ្ជិល​បាន​យ៉ាង​ល្អ គ្រាន់​តែ​ ២ ទៅ ​៣ នាទី​ក៏​ផ្ដល់​ថាមពល​ដល់​អ្នក​ដែរ។ គេង​ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ជាពិសេស​នៅ​ពេល​យប់ ហើយ​កាត់​បន្ថយ​ការ​លេង​ទូរស័ព្ទ ធ្វើ​ដូចនេះ​អ្នក​នឹងមាន​កម្លាំង​គ្រប់គ្រាន់​នៅ​ថ្ងៃ​ស្អែក។ ញ៉ាំទឹក​​ឲ្យ​បាន​ច្រើន ព្រោះ​វា​​អាច​ជួយ​បង្កើន​សម្រិត​ថាមពល និង​មុខងារ​ខួរក្បាល។ ឈប់​ជក់​បារី និង​បង្កើន​កម្រិត​ថាមពល​ ធ្វើឲ្យ​ឈាម​​ និង​អុកស៊ីហ្សែន​រត់​បាន​ស្រួល។ លើស​ពីនេះ​ បញ្ហា​ផ្លូវ​ចិត្ត​ក៏​ជាមូលហេតុមួយដែលធ្វើឲ្យ​មនុស្សមានភាពទន់ខ្សោយផងដែរ បើដូច្នេះអ្នកគួរតែព្យាយាមលើកទឹកចិត្តឲ្យខ្លួនឯងដូចជា ៖ ​​១.កុំ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង ការ​ចង់​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អឥតខ្ចោះ នោះ​វា​មិន​អាច​ទៅ​រួច​ទេ ព្រោះ​មនុស្ស​គ្រប់​រូប​តែង​មាន​ចំណុច​ល្អ​ និង​មិន​ល្អ​។ ហេតុ​នេះ​ទើប​មនុស្ស​មួយ​ចំនួន​Continue reading “៧ ​យ៉ាង​ ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​យុវវ័យ​ ដែល​មាន​ភាព​ជឿជាក់”

Design a site like this with WordPress.com
Get started