មនុស្សមួយចំនួនអាចមានអាការៈវិលមុខ ខ្លះចង់ក្អួត ធីងធោងមិនសូវស្វាង ដោយសារតែផឹកស្រាពេលពោះទទេរ។ ម្យ៉ាងការទទួលទានជាតិស្រវឹងពេលគ្មានអាហារចូលពោះសោះ អាចធ្វើឲ្យអ្នកឆាប់ស្រវឹងខ្លាំង ហើយបង្កជាគ្រោះថ្នាក់ធំនាពេលអនាគតទៀតផង។ ដូចនេះអ្នកគួរបំប៉នអាហារសម្រន់ខ្លះ ហើយទាំងនេះជាប្រភេទអាហារទាំង ៦ ដែលល្អបំផុតសម្រាប់ញ៉ាំមុនពេលផឹកស្រា។ ១. ស៊ុត ស៊ុតមាន់ ឬស៊ុតទាគឺជាអាហារដែលមានប្រូតេអ៊ីនខ្ពស់ ជួយបង្អាក់ការស្រូបយកជាតិអាល់កុល និងកាត់បន្ថយភាពគ្រោះថ្នាក់នៃអាល់កុល។ ២. ផ្លែចេក ផ្លែចេកមិនត្រឹមតែស្រួលរក តម្លៃសមរម្យនោះទេ តែក៏មានគុណប្រយោជន៍ខ្ពស់ទៀត។ ផ្លែចេក គឺជាអាហារសម្រន់ល្អឥតខ្ចោះដែលជួយកាត់បន្ថយការស្រូបជាតិអាល់កុលក្នុងចរន្តឈាម។ លើសពីនេះទៅទៀត ចេកមានប៉ូតាស្យូមខ្ពស់ដែលអាចជួយរារាំងអតុល្យភាពអេឡិចត្រូលីត។ ហើយក្នុងផ្លែចេកមួយផ្លែមានជាតិទឹកដល់ទៅ ៧៥% ដូចនេះចេកអាចរក្សាជាតិទឹកក្នុងខ្លួនអ្នកដល់ទៅ ១០%។ ៣. ត្រីសាម៉ុន ប្រភេទត្រីសាម៉ុនថ្វីត្បិតតែថ្លៃបន្តិច ប៉ុន្តែមានគុណប្រយោជន៍ច្រើនដល់សុខភាព។ ត្រីសាម៉ុន មានជាតិអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលអាចកាត់បន្ថយផលប៉ះពាល់មួយចំនួននៃជាតិអាល់កុល និងការរលាកក្នុងខួរក្បាលដែលបណ្ដាលមកពីការផឹកស្រាច្រើន។ ៤. ផ្លែប៊័រី ប្រភេទផ្លែប៊័រី ដូចជាផ្លែស្រ្តប៊េរី ឬ ប្លូប៊េរី មានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដូចជាជាតិកាកសសៃ (fiber) ម៉ង់ហ្គាណែស (manganese) វីតាមីន C និង K ជាដើម។ ប្រភេទផ្លែឈើនេះសម្បូរទៅដោយជាតិទឹកជួយឲ្យមានសំណើមក្នុងខ្លួន។Continue reading “មុនផឹកស្រា គួរញ៉ាំអាហារ ៦ ប្រភេទនេះសិន បើមិនចង់ពិបាកខ្លួន ឬឆាប់ស្រវឹង”
Author Archives: An Bormey
ហេតុផលទាំង ៦ អ្នកចូលចិត្តញ៉ាំផ្អែម ត្រូវតែបញ្ឈប់ឥឡូវនេះភ្លាម
ការពិសាជាតិផ្អែមច្រើនពេកអាចបង្កឲ្យកើតជំងឺជាច្រើន ដែលតម្រូវឲ្យអ្នកដែលចូលចិត្តញ៉ាំផ្អែមគួរតែផ្អាកឬបញ្ឈប់ឲ្យទាន់ពេលវេលា។ អ្នកជំនាញបានលើកឡើងថា ស្ករ គឺជាបញ្ហាចម្បងដែលនាំឲ្យមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺរ៉ាំរ៉ៃជាច្រើនទៀត។ នេះគឺ ៦ ហេតុផលដែលជាតិស្ករពិតជាធ្វើឲ្យអ្នកខូចសុខភាព៖ ១. ធ្វើឲ្យឡើងទម្ងន់ អត្រានៃការឡើងទម្ងន់មានការកើនឡើងគួរកត់សម្គាល់ ដែលវាចេញមកពីភេសជ្ជៈដែលមានជាតិស្ករច្រើន ជាពិសេសអាហារដែលប្រើប្រាស់ម្សៅដូចជា នំខេកជាដើម។ ២. ធ្វើឲ្យឡើងមុន ជាតិស្ករ វាបង្កើនការបញ្ចេញអរម៉ូន Androgen ដែលភាគច្រើនកើតលើមនុស្សប្រុស ការផលិតជាតិប្រេង និង លំនាំនៃការរលាក ដែលទាំងអស់នេះអាចបង្កើនហានិភ័យនៃការកើតមុន។ ៣. បង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ ការទទួលទានអាហារដែលមានជាតិស្ករច្រើនដូច ខេក ជាដើម។ អ្នកស្រាវជ្រាវជឿថា ការប្រែប្រួលនៃជាតិស្ករនៅក្នុងឈាមអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។ ៤. បង្កើនហានិភ័យនៃជំងឺមហារីក ការសិក្សាមួយបានបង្ហាញថា ស្ត្រីដែលទទួល នំប៉័ងផ្អែម និង Cookie ច្រើនជាង ៣ ដងក្នុងមួយសប្ដាហ៍នឹងមានឱកាសកើតជំងឺមហារីកស្បូន ១.៤២ ដង។ អ្នកគួរតែទទួលទានឲ្យតិចជាង ០.៥ ដងក្នុងមួយសប្ដាហ៍។ ៥. ពន្លឿនស្បែកឲ្យឆាប់ចាស់ តាមការសិក្សាមួយ មនុស្សដែលទទួលទានជាតិស្ករច្រើន ពិតជាមើលទៅឆាប់ចាស់ជាងមនុស្សដែលមិនញ៉ាំផ្អែម។ ៦. កាត់បន្ថយថាមពលក្នុងខ្លួនContinue reading “ហេតុផលទាំង ៦ អ្នកចូលចិត្តញ៉ាំផ្អែម ត្រូវតែបញ្ឈប់ឥឡូវនេះភ្លាម”
៧ យ៉ាង ធ្វើឲ្យអ្នកក្លាយជាយុវវ័យ ដែលមានភាពជឿជាក់
ចេះតែខ្ជិល ហើយស្ត្រេសច្រើនប្រាកដជាចាស់មុនវ័យ ថាមិនត្រូវអាចមានជំងឺទៀត។ ហេតុនេះបើចង់បំបាត់ភាពខ្ជិល រស់នៅដោយសុខភាពល្អនោះ ត្រូវតែកាត់បន្ថយអារម្មណ៍ធុញទ្រាន់ រួមជាមួយនឹងអាហារដែលជួយបង្កើនថាមពល នោះមានដូចជា ៖ ញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនដូចជា ទឹកដោះគោយ៉ាអួ គ្រាប់អាល់ម៉ុន ស៊ុត និង ត្រីធូណា ជៀសវាងអាហារដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់ដូចជា នំប៉័ង ប៉ាស្តា (pasta) ស្រា អាហារចៀន និង Fast Food)។ ហាត់ប្រាណ ជាវិធីមួយដែលបំបាត់ភាពខ្ជិលបានយ៉ាងល្អ គ្រាន់តែ ២ ទៅ ៣ នាទីក៏ផ្ដល់ថាមពលដល់អ្នកដែរ។ គេង និងសម្រាកឲ្យបានគ្រប់គ្រាន់ ជាពិសេសនៅពេលយប់ ហើយកាត់បន្ថយការលេងទូរស័ព្ទ ធ្វើដូចនេះអ្នកនឹងមានកម្លាំងគ្រប់គ្រាន់នៅថ្ងៃស្អែក។ ញ៉ាំទឹកឲ្យបានច្រើន ព្រោះវាអាចជួយបង្កើនសម្រិតថាមពល និងមុខងារខួរក្បាល។ ឈប់ជក់បារី និងបង្កើនកម្រិតថាមពល ធ្វើឲ្យឈាម និងអុកស៊ីហ្សែនរត់បានស្រួល។ លើសពីនេះ បញ្ហាផ្លូវចិត្តក៏ជាមូលហេតុមួយដែលធ្វើឲ្យមនុស្សមានភាពទន់ខ្សោយផងដែរ បើដូច្នេះអ្នកគួរតែព្យាយាមលើកទឹកចិត្តឲ្យខ្លួនឯងដូចជា ៖ ១.កុំដាក់សម្ពាធលើខ្លួនឯង ការចង់ធ្វើខ្លួនឲ្យក្លាយជាមនុស្សល្អឥតខ្ចោះ នោះវាមិនអាចទៅរួចទេ ព្រោះមនុស្សគ្រប់រូបតែងមានចំណុចល្អ និងមិនល្អ។ ហេតុនេះទើបមនុស្សមួយចំនួនContinue reading “៧ យ៉ាង ធ្វើឲ្យអ្នកក្លាយជាយុវវ័យ ដែលមានភាពជឿជាក់”