ចេះតែខ្ជិល ហើយស្ត្រេសច្រើនប្រាកដជាចាស់មុនវ័យ ថាមិនត្រូវអាចមានជំងឺទៀត។ ហេតុនេះបើចង់បំបាត់ភាពខ្ជិល រស់នៅដោយសុខភាពល្អនោះ ត្រូវតែកាត់បន្ថយអារម្មណ៍ធុញទ្រាន់ រួមជាមួយនឹងអាហារដែលជួយបង្កើនថាមពល នោះមានដូចជា ៖
- ញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនដូចជា ទឹកដោះគោយ៉ាអួ គ្រាប់អាល់ម៉ុន ស៊ុត និង ត្រីធូណា
- ជៀសវាងអាហារដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់ដូចជា នំប៉័ង ប៉ាស្តា (pasta) ស្រា អាហារចៀន និង Fast Food)។
- ហាត់ប្រាណ ជាវិធីមួយដែលបំបាត់ភាពខ្ជិលបានយ៉ាងល្អ គ្រាន់តែ ២ ទៅ ៣ នាទីក៏ផ្ដល់ថាមពលដល់អ្នកដែរ។
- គេង និងសម្រាកឲ្យបានគ្រប់គ្រាន់ ជាពិសេសនៅពេលយប់ ហើយកាត់បន្ថយការលេងទូរស័ព្ទ ធ្វើដូចនេះអ្នកនឹងមានកម្លាំងគ្រប់គ្រាន់នៅថ្ងៃស្អែក។
- ញ៉ាំទឹកឲ្យបានច្រើន ព្រោះវាអាចជួយបង្កើនសម្រិតថាមពល និងមុខងារខួរក្បាល។
- ឈប់ជក់បារី និងបង្កើនកម្រិតថាមពល ធ្វើឲ្យឈាម និងអុកស៊ីហ្សែនរត់បានស្រួល។

លើសពីនេះ បញ្ហាផ្លូវចិត្តក៏ជាមូលហេតុមួយដែលធ្វើឲ្យមនុស្សមានភាពទន់ខ្សោយផងដែរ បើដូច្នេះអ្នកគួរតែព្យាយាមលើកទឹកចិត្តឲ្យខ្លួនឯងដូចជា ៖
១.កុំដាក់សម្ពាធលើខ្លួនឯង
ការចង់ធ្វើខ្លួនឲ្យក្លាយជាមនុស្សល្អឥតខ្ចោះ នោះវាមិនអាចទៅរួចទេ ព្រោះមនុស្សគ្រប់រូបតែងមានចំណុចល្អ និងមិនល្អ។ ហេតុនេះទើបមនុស្សមួយចំនួន ស្ដីបន្ទោសឲ្យខ្លួនឯង រហូតដល់ក្លាយជាជំងឺបាក់ទឹកចិត្ត។ អ្នកគួរតែស្រលាញ់នូវអ្វីដែលខ្លួនមាន។
២.គិតវិជ្ជមាន ជាជាងអវិជ្ជមាន
បើអ្នកប្រាប់ខ្លួនឯងថា ជាមនុស្សខ្ជិលច្រអូសនោះគឺជាការនិយាយអវិជ្ជមានចំពោះខ្លួនឯង។ អ្នកគួរតែបញ្ឈប់គំនិតអវិជ្ជមាន ដោយបែរមកជាការអនុវត្តនិយាយរឿងវិជ្ជមានចំពោះខ្លួន។ តួយ៉ាងនៅពេលឧបសគ្គមកដល់ ត្រូវតែនិយាយថាអាចដោះស្រាយ និងអាចធ្វើបាន។ បែបនេះនឹងធ្វើឲ្យអ្នក សម្រេចការបានយ៉ាងរលូន។
៣.ធ្វើឲ្យរឿងដែលធុញទ្រាន់ក្លាយជារីករាយ
ជៀសវាងការងារដែលធុញទ្រាន់ បើសិនជាអ្នកធុញទ្រាន់ក្នុងការធ្វើការងារអាចសម្រាកសិន ឬមួយបែរមកស្ដាប់តន្ត្រីបណ្ដើរធ្វើការបណ្ដើរវិញដើម្បីកុំឲ្យការងារកកស្ទះហើយ ស្ត្រេសទៀត។
៤.ផ្ដល់រង្វាន់ឲ្យខ្លួនឯង
យ៉ាងណាលើកទឹកចិត្ត ឲ្យខ្លួនឯងនៅពេលដែលសម្រេចការងារអ្វីមួយ ទាំងនេះគឺជាថ្នាំកម្លាំងចំពោះសុខភាពផ្លូវចិត្តមួយ។ ចំពោះលទ្ធផលដែលអ្នកធ្វើបាន បើទោះបីជាមិនសូវល្អ ហើយគ្មានអ្នកណាមកសរសើរលើកទឹកចិត្តនោះ អ្នកត្រូវតែជឿជាក់ហើយ សរសើរខ្លួនឯងនូវអ្វីដែលអ្នកបានខិតខំធ្វើ។