Welcome to My New Health Blog
មុនផឹកស្រា គួរញ៉ាំអាហារ ៦ ប្រភេទនេះសិន បើមិនចង់ពិបាកខ្លួន ឬឆាប់ស្រវឹង
មនុស្សមួយចំនួនអាចមានអាការៈវិលមុខ ខ្លះចង់ក្អួត ធីងធោងមិនសូវស្វាង ដោយសារតែផឹកស្រាពេលពោះទទេរ។ ម្យ៉ាងការទទួលទានជាតិស្រវឹងពេលគ្មានអាហារចូលពោះសោះ អាចធ្វើឲ្យអ្នកឆាប់ស្រវឹងខ្លាំង ហើយបង្កជាគ្រោះថ្នាក់ធំនាពេលអនាគតទៀតផង។ ដូចនេះអ្នកគួរបំប៉នអាហារសម្រន់ខ្លះ ហើយទាំងនេះជាប្រភេទអាហារទាំង ៦ ដែលល្អបំផុតសម្រាប់ញ៉ាំមុនពេលផឹកស្រា។ ១. ស៊ុត ស៊ុតមាន់ ឬស៊ុតទាគឺជាអាហារដែលមានប្រូតេអ៊ីនខ្ពស់ ជួយបង្អាក់ការស្រូបយកជាតិអាល់កុល និងកាត់បន្ថយភាពគ្រោះថ្នាក់នៃអាល់កុល។ ២. ផ្លែចេក ផ្លែចេកមិនត្រឹមតែស្រួលរក តម្លៃសមរម្យនោះទេ តែក៏មានគុណប្រយោជន៍ខ្ពស់ទៀត។ ផ្លែចេក គឺជាអាហារសម្រន់ល្អឥតខ្ចោះដែលជួយកាត់បន្ថយការស្រូបជាតិអាល់កុលក្នុងចរន្តឈាម។ លើសពីនេះទៅទៀត ចេកមានប៉ូតាស្យូមខ្ពស់ដែលអាចជួយរារាំងអតុល្យភាពអេឡិចត្រូលីត។ ហើយក្នុងផ្លែចេកមួយផ្លែមានជាតិទឹកដល់ទៅ ៧៥% ដូចនេះចេកអាចរក្សាជាតិទឹកក្នុងខ្លួនអ្នកដល់ទៅ ១០%។ ៣. ត្រីសាម៉ុន ប្រភេទត្រីសាម៉ុនថ្វីត្បិតតែថ្លៃបន្តិច ប៉ុន្តែមានគុណប្រយោជន៍ច្រើនដល់សុខភាព។ ត្រីសាម៉ុន មានជាតិអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលអាចកាត់បន្ថយផលប៉ះពាល់មួយចំនួននៃជាតិអាល់កុល និងការរលាកក្នុងខួរក្បាលដែលបណ្ដាលមកពីការផឹកស្រាច្រើន។ ៤. ផ្លែប៊័រី ប្រភេទផ្លែប៊័រី ដូចជាផ្លែស្រ្តប៊េរី ឬ ប្លូប៊េរី មានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដូចជាជាតិកាកសសៃ (fiber) ម៉ង់ហ្គាណែស (manganese) វីតាមីន C និង K ជាដើម។ ប្រភេទផ្លែឈើនេះសម្បូរទៅដោយជាតិទឹកជួយឲ្យមានសំណើមក្នុងខ្លួន។…
ហេតុផលទាំង ៦ អ្នកចូលចិត្តញ៉ាំផ្អែម ត្រូវតែបញ្ឈប់ឥឡូវនេះភ្លាម
ការពិសាជាតិផ្អែមច្រើនពេកអាចបង្កឲ្យកើតជំងឺជាច្រើន ដែលតម្រូវឲ្យអ្នកដែលចូលចិត្តញ៉ាំផ្អែមគួរតែផ្អាកឬបញ្ឈប់ឲ្យទាន់ពេលវេលា។ អ្នកជំនាញបានលើកឡើងថា ស្ករ គឺជាបញ្ហាចម្បងដែលនាំឲ្យមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺរ៉ាំរ៉ៃជាច្រើនទៀត។ នេះគឺ ៦ ហេតុផលដែលជាតិស្ករពិតជាធ្វើឲ្យអ្នកខូចសុខភាព៖ ១. ធ្វើឲ្យឡើងទម្ងន់ អត្រានៃការឡើងទម្ងន់មានការកើនឡើងគួរកត់សម្គាល់ ដែលវាចេញមកពីភេសជ្ជៈដែលមានជាតិស្ករច្រើន ជាពិសេសអាហារដែលប្រើប្រាស់ម្សៅដូចជា នំខេកជាដើម។ ២. ធ្វើឲ្យឡើងមុន ជាតិស្ករ វាបង្កើនការបញ្ចេញអរម៉ូន Androgen ដែលភាគច្រើនកើតលើមនុស្សប្រុស ការផលិតជាតិប្រេង និង លំនាំនៃការរលាក ដែលទាំងអស់នេះអាចបង្កើនហានិភ័យនៃការកើតមុន។ ៣. បង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ ការទទួលទានអាហារដែលមានជាតិស្ករច្រើនដូច ខេក ជាដើម។ អ្នកស្រាវជ្រាវជឿថា ការប្រែប្រួលនៃជាតិស្ករនៅក្នុងឈាមអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។ ៤. បង្កើនហានិភ័យនៃជំងឺមហារីក ការសិក្សាមួយបានបង្ហាញថា ស្ត្រីដែលទទួល នំប៉័ងផ្អែម និង Cookie ច្រើនជាង ៣ ដងក្នុងមួយសប្ដាហ៍នឹងមានឱកាសកើតជំងឺមហារីកស្បូន ១.៤២ ដង។ អ្នកគួរតែទទួលទានឲ្យតិចជាង ០.៥ ដងក្នុងមួយសប្ដាហ៍។ ៥. ពន្លឿនស្បែកឲ្យឆាប់ចាស់ តាមការសិក្សាមួយ មនុស្សដែលទទួលទានជាតិស្ករច្រើន ពិតជាមើលទៅឆាប់ចាស់ជាងមនុស្សដែលមិនញ៉ាំផ្អែម។ ៦. កាត់បន្ថយថាមពលក្នុងខ្លួន…
Follow My Blog
Get new content delivered directly to your inbox.